ហោរាសាស្ត្រប្រចាំថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែសីហា ឆ្នាំ២០១៧

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នកចេះ​មើល​ស្ថានការណ៍​ពិសេស​អ្នក​ធ្វើ​ជំនួញ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​កើប​ផលចំណេញ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​និង​ចរចា​អ្វីមួយ​ពីព្រោះ​ថា​តែង​ផ្តល់​ផ្លែផ្កា​ម​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់​ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់​ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ដែរ ។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ជួប​បញ្ហា​លំបាក​បន្តិច​ហើយ​ធ្វើ​អ្វី​ក៏​តែង​ពុំ​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​នោះឡើយ​។​ក្រៅពី​នេះ​បើ​លោកអ្នក​ចង់​ចរចា​អ្វី​មួយ​ក៏​តែង​ត្រូវ​គេ​បដិសេធ ហើយ​បើ​មាន​ទទួល​តួនាទី​ការងារ​អ្វី​ក៏​តែង​ ​ត្រូវ​គេ​រិះគន់​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​តែលតោល​និង​អស់សង្ឃឹម​ច្រើន​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចុះ​កិច្ចសន្យា​ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះ​ថា​ងាយ​កើត​បញ្ហា​យាយី​ចំពោះ​មុខ​ផង​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ក្នុង​ផ្ទះសម្បែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​កន្លែង​លក់ដូរ​ឬ​បើកហាង​ថ្មី​នោះឡើយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ច្រើន​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​កើត​រឿង​រាវ​រកាំរកូស​ណាមួយ​ឡើង​៕

ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ផែនការ​និង​មាន​គម្រោងការ​អ្វីមួយ​តែង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯ​មុខរបរ​ទៀតសោត​ក៏មាន ​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្អែម​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ពុំ​គាប់​ប្រសើរ​ទេ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​ទៅលើ​កិច្ច​ការងារ​ព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​ល្អ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​បញ្ហា​អ្វី​ចូរ​ចេះ​ឆាប់​បញ្ចប់​ពិសេស​បញ្ហា​ជម្លោះ​វិវាទ​បើ​ពុំនោះ​ប្រយ័ត្ន​រឿង​តូច​ប្រែ​រីក​ក្លាយ​ជា​ធំ​។​ការធ្វើដំណើរ​គ្រប់ទិសទី​បើ​មាន​ការស្នាក់អាស្រ័យ​តាមផ្លូវ​គប្បី​មាន​ការប្រយ័ត្នប្រយែង​រឿង​សន្តិសុខ​ផ្ទាល់​ខ្លួន​បន្តិច​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​រកាំចិត្ត​ព្រោះ​តែ​ម្នាក់ៗ​មាន​ចិត្តរឹង​មានះ​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

ឆ្នាំមមី រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​បើ​ប្រកបការងារ​អ្វី​តែង​មាន​ការរាំងស្ទះ​និង​មាន​បញ្ហា​យាយី​ច្រើន​ដែរ​។​សម្រាប់​ដំណើរ​ជីវិត​ស្ត្រី​ក្នុង​ថ្ងៃ​នេះ​ឃើញថា​មិន​គាប់ប្រសើរ​ទេ​ដូចនេះ​ទោះ​ទៅណា​មក​ណា​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ក្រៅពី​នេះ​ដែរ​ឱ្យ​ប្រយ័ត្ន​រឿង​ឈឺខ្លួន​ដោយ​បញ្ហា​អ្វីមួយ​ចូល​មក​អុកឡុក​យាយី​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង​បាត់​របស់រ​បរផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​ការលំបាក​រក​ផល​ចំណូល ឯ​ការចំណាយ​មាន​ខ្ពស់​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មាន​ការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ស្រុតចុះ​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​គ្រប់​រឿង​ពី​ព្រោះថា​បើ​ពុំ​នោះ​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប៉ង​ប្រា ​ថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះ​ទេ​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​មិន​ថា​រឿង​ផ្ទាល់ខ្លួន​ឬ​រឿង​ក្បែរ​ខ្លួន​តែង​មាន​ភាព​ភ្លឺ​ថ្លា​និង​ល្អប្រសើរ​។​សម្រាប់​ដួង​រាសី​លោក​អ្នកខ្លះ​អាច​បណ្តាក់​ទុន​រកស៊ី​នៅថ្ងៃនេះ​មាន​ការរីកដុះដាល​ប្រៀប​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​”​ហើយ​ពិសេស​ជួប​សេចក្តី​ចម្រុងចម្រើន​បាន​ជាប់​យូរអង្វែង​ទៀតផង​។​ការប្រកប​ការងា​រវិ​ញ​មិន​ថា​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ឃើញ​ថា​លោក​អ្នក​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ឬ​ចង់​ធ្វើ​អ្វី​មួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​ថ្លើម​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំរកា រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នកធ្វើដំណើរ​ទៅ​ណា​មក​ណា​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។​ការរស់នៅ​ជួប​ភាពលំបាក​ច្រើន​ពិសេស​ងាយ​កើត​រឿង​រាវ​យាយី​ច្រើន​ផង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​​គ្នាច្រើន​៕

ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោក​អ្នក​ទទួល​រង​នូវ​ឧបទ្រព​ចូល​យាយី​ហើយ​កើត​ការមិន​សប្បាយ​ចិត្ត​ក៏​ច្រើន​។​ទាំង​ស្ត្រី​បុរស​ពេលនេះ​នៅ​មាន​អំណោយផល​ល្អ​នៅឡើយ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តែង​ហុច​ផ្លែផ្កា​ជា​សន្សឹមៗ​ជានិច្ច​។​ក្នុង​អំឡុង​ពេល​នេះ​ដែរ​ចំពោះ​លោក​អ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួល​ផលប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ពេលយប់​ព្រលប់​គប្បី​មាន​ការបន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​រឿង​ឧប្បត្តិហេតុ​តែម្តង​។​ សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណា​ម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ផង​៕

ឆ្នាំកុរ ​រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ទៀតផង​។​អ្នក​ប្រកប​ការងារ​ទី​ខ្ពស់​នៅថ្ងៃនេះ​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​ហើយ​រីក​រាលដាល​ដល់​ការចង់​ចែកផ្លូវ​គ្នា​ថែមទៀត​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment