ព្រះអង្គ​ដង​កើ និង​ ​បារមី​ស័ក្តិសិទ្ធិ !

បើ​និយាយ​ដល់​ព្រះអង្គ​ដង​កើ នរណា​ក៏​កោតខ្លាច​នូវ​ឫទ្ធី​បារមី​របស់​ព្រះអង្គ​ដែរព្រះអង្គ​ស្ថិតនៅ​ចំ​ពីមុខ​ព្រះបរមរាជវាំង ជិត​វេទិកា​អុំទូក សព្វថ្ងៃ​ជាទី​សក្ការៈបូជា​ដ៏​ស័ក្តិសិទ្ធិ​មួយ​របស់​ប្រជាជន​កម្ពុជា។ជា​រៀងរាល់ថ្ងៃ ពិសេស​គឺ​ថ្ងៃសីល តាំងពី​ព្រលឹម ស្រាងៗ​រហូតទល់​ព្រលប់ មាន​មនុស្ស​គ្រប់​ស្រទាប់​មកពី​គ្រប់ទិសទី បានមក​ប្រជ្រៀត​គ្នា​នៅ​ចំ​ពីមុខ​ព្រះអង្គ​ដង​កើ ដើម្បី​ចូលទៅ បែរបន់​ផ្សេងៗ តាម​បំណង​រៀងៗ​ខ្លួន​របស់​ពួកគេ ។​​ការ​ដែលមាន​មនុស្ស​យ៉ាងច្រើន​កុះករ​ទៅ​បែរបន់​នៅ​ព្រះអង្គ​ដង​កើ ដោយ​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ឫទ្ធី​បារមី របស់​ព្រះអង្គ ។ ហេតុដែល​នាំ​ឲ្យ​គេ​ជឿ​លើ​បារមី​ព្រះអង្គ គឺ​តាមរយៈ​ការនិទាន​តៗ​គ្នា​ថា : មាន​អ​ព្ហូ​ត​ហេតុ​ដ៏​អស្ចារ្យ​មួយ ដែល​បាន កើតឡើង​នៅ​ឆ្នាំ​១៨៧២ ក្នុង​រាជ​ព្រះបាទ​នរោត្តម នៅពេលដែល​ព្រះអង្គ​យាង​ទៅធ្វើ​ព្រះរាជ​ទស្ស​កិច្ច​នៅ​ទីក្រុង​ហុងកុង និង ហ្វីលីពីន តាម​ព្រះទីនាំង​នាវា ក៏​ស្រាប់តែ​ជួប​នូវ​ខ្យល់ព្យុះសង្ឃរា​មួយ​នៅ​ចំ​កណ្តាល​មហាសាគរ ។គ្រានោះ ព្រះបាទ​នរោត្តម ទ្រង់​បាន​លើក ព្រះ​ហ​ស្ថ​បួងសួង​សុំ​ឲ្យ​ព្រះអង្គ​ដង​កើ​ជួយ ។ បន្ទាប់ពី​បួងសួង​រួច ស្រាប់តែ​រលក​ធំៗ ដែល​បណ្តាលមកពី​ខ្យល់ព្យុះ​បោកបក់ ក៏បាន ថមថយ​ឥទ្ធិពល​បន្តិច​ម្តងៗ រហូត​ស្ងប់ស្ងាត់​ទៅវិញ​ភ្លាមៗ ។ ហេតុ​ដូចនេះហើយ ទើប​ធ្វើ​ឲ្យ​គេ​មាន​ជំនឿ​លើ​ឫទ្ធី​បារមី​របស់ ព្រះអង្គ​ដង​កើ ចាប់ពីពេលនោះ​តម​ក ។ ក្រៅពីនោះ ព្រះអង្គ​ដង​កើ​នូវ​ស័ក្តិសិទ្ធិ​ក្នុង​ការជួយ​អ្នកជំងឺ​ដែល​ឈឺ​ធ្ងន់ ហើយ​ពេទ្យ មើល​មិនជា ឲ្យ​ជាសះស្បើយ​បាន ឯ​អ្នកជំនួញ​វិញ បើ​បានមក​បែរបន់​នៅទីនេះ ប្រាកដជា​រកស៊ី​កាក់កប​មិនខានឡើយ ។ ​ពុំមាន​ឯកសារ​ជា​លាយ​ល័​ក្ខ​អក្សរ​ណា​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ថា ព្រះអង្គ​ដង​កើ​មាន​ប្រវត្តិកាល​ដូចម្តេច​នោះទេ ។ ប៉ុន្តែ​មានការ​និយាយ​តៗ​គ្នា​ឲ្យ​ដឹងថា កាលដើមឡើយ​នៅត្រង់​ព្រះអង្គ​ដង​កើ​នេះ គឺ​សុទ្ធ​តែព្រៃ និង​ដើមឈើ​ធំៗ ។ នៅ​រៀងរាល់ថ្ងៃ ពេញបូណ៌មី ឬ​ថ្ងៃសីល គេ​តែង​ប្រទះឃើញ​ទង់​មួយ​អណ្តែត​មកពី​បឹង​ទន្លេសាប មក​ផុស​នៅ​ប្រសព្វ​ចំ​ទន្លេ​៤​មុខ ។ ទង់​នោះ មាន​សណ្ឋាន​ម្តង​ជា​ទង់​ក្អែប ម្តង​ជា​ទង់ក្រពើ ដែល​នៅ​ខាងចុង​បែក​ជា​ទង់​៣ ហើយ​ទង់​នោះ​មិន​ផុស​ឲ្យ​ឃើញ​យូរ​ទេ គ្រាន់តែ ផុស​មួយ​ភ្លែតៗ ហើយ​លិច​បាត់​ទៅវិញ ។ ហេតុការណ៍​ដ៏​ចម្លែក​នេះ​ត្រូវបាន​ចាស់ៗ​ជំនាន់​នោះ រៀប​ពិធីបួងសួង​សុំ​ឲ្យ​ទង់​នេះ សណ្ឋិត​នៅ​ទីនោះ​ជានិច្ចកាល ហើយក៏​នាំគ្នា​ធ្វើ​ទង់​និមិត្តរូប​មួយ​ជំនួស​ទង់​ដែល​ផុស ទង់​ថ្មី​នេះ គឺ​ព្រះអង្គ​ដង​កើ ដោយ​កសាងឡើង​ពី​ដែក នៅក្នុង​ឆ្នាំ​១៨១៣ ។​នៅពេលដែល​ប្រទេស​ខ្មែរ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ព្រះអង្គ​ដង​កើ រូបសំណាក​លោ​កិ​ស្វរ​: និង​លោកយាយ​ទេព ត្រូវបាន បាត់​បង់អស់ មិនដឹង​ក្នុង​ពេលណា គឺ​នៅសល់តែ​ដងទង់ ( បង្គោល​ដែក​ប៉ុណ្ណោះ ) ។ នៅពេលដែល​ព្រះបាទ​នរោត្តម​សីហនុ​យាង​ចូល ស្រុក​វិញ ព្រះអង្គ​ដង​កើ និង​រូបសំណាក​ទាំងឡាយ ដែល​បាត់បង់​នោះ ត្រូវបាន​កសាងឡើង​វិញ​ដូច​រូបសំណាក​ដើម​ទាំងស្រុង និង​បាន សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ។ ដោយ​ព្រះវិហារ​ខាងត្បូង គេ​តម្កល់​រូបសំណាក​លោ​កិ​ស្វរៈ និង លោកយាយ​ទេព ។ ចំណែកឯ​ព្រះវិហារ​ខាងជើង គេ​តម្កល់​រូបសំណាក​តា​ក្រហម​ក ៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment