តាមការទស្សន៍ទាយជើងលេខរបស់ឆ្នាំទាំង១២នៅក្នុងថ្ងៃនេះ(១៧-០៨-២០១៧)
ឃើញថាឆ្នាំ ជូត ឆ្លូវ មមី និងវក មានដំណើររាសីមិនសូវល្អប៉ុន្មានទេ(រាសីដាក់) ព្រោះថ្ងៃនេះអ្នកអាចមានរឿងស្មុគស្មាញក្នុងពេលបំពេញការងារ
ព្រោះតែអ្នកនៅក្បែរខ្លួនអាចបង្កជាបញ្ហាដែលអាចធ្វើអោយអ្នកនឹកស្មានមិនដល់ ចំណែកឯអ្នកប្រកបមុខរបរទទួលទានវិញមិនសូវជាលក់ដាច់កាក់កបដូចសព្វមួយដងឡើយ
ហើយថ្ងៃនេះទៀតសោធអ្នកអាចមានបញ្ហាខ្លះៗដែលតំរូវអោយអ្នកអត់ធ្មត់សង្កត់ចិត្តទើបបាន។ចំណែកឯការរួមរស់ក្នុងគ្រួសារវិញមិនមានជាបញ្ហាធំដុំអ្វីឡើយ
តែលោកអ្នកគួរតែព្យាយាមយល់ចិត្តគ្នាអោយបានច្រើនទើបរស់នៅប្រកបដោយសុភមង្គល។
ថ្វីបើរាសីរបស់លោកអ្នកហាក់ពុំសូវល្អក៏ពិតមែន តែដោយសារអ្នកជាមនុស្សដែលសន្តានចិត្តល្អ
ឧស្សារហ៍ព្យាយាមនិងពូកែអត់ធ្មត់ពីកំណើតនោះ
ធ្វើអោយអ្នកអាចជៀសផុតពីគ្រោះអាក្រក់ទាំងឡាយបាន រឺពាក្យមួយបានពោលថា
ប្រែក្លាយពីគ្រោះទៅជាលាភបាន។
ស៊ែរចេញដើម្បីអោយជីវិតអ្នកជួបតែសំណាង មានតែលាភទ្រព្យហូរចូលរហូត សាធុ
សាធុ សាធុ...
ខាងក្រោមនេះគឺជាការទស្សន៍ទាយរាសីរបស់ឆ្នាំ ជូត ឆ្លូវ មមី វក សំរាប់ថ្ងៃនេះ ៖
ឆ្នាំជូត រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នទើបឆ្លងផុតផលលំបាកទាំងពួងចំពោះមុខទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការស្វែងរកផលកម្រៃទីជិតឆ្ងាយទោះជួបបញ្ហាលំបាកម្តេចម្តាតែយ៉ាងណាបើមានការខិតខំក៏អាចរកផលកម្រៃតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងចិត្តរារែកច្រើនដោយពុំសូវទៀងទាត់ប៉ុន្មាននោះឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថារាល់ការធ្វើអ្វីមួយតែងមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរកុំឆាប់ជឿទុកចិត្តគេពេកហើយបើមានកិច្ចការអ្វីសំខាន់ទាក់ទងបញ្ហាប្រាក់កាសត្រូវចេះត្រួតពិនិត្យសមាសភាពមនុស្សឱ្យបានត្រឹមត្រូវទើបមិនត្រូវចាញ់បោកគេនាំឈឺចាប់។ក្នុងថ្ងៃនេះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីៗក៏ដោយតែងមិនសូវសមដូចប្រកបទេគួរមានការអត់ធ្មត់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរដោយសារក្រុមមនុស្សកេងបន្លំបោកប្រាស់ដោយប្រការណាមួយ។ការធ្វើដំណើរពេលយប់ព្រលប់មិនសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន
។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតហើយងាយថយក្រោយណាស់៕
0 comments:
Post a Comment