សូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧


ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕
ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺ​ខ្លួនប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕
ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែល​ជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះ​ឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅ​មុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មាន​ការប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕
ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួល​ផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅ​ពេល​នេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹង​មាន​ច្រើន​ជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូល​មក​លុកលុយ​ច្រើន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើត​រឿង​ជម្លោះ​វិវាទ​ណាស់​៕
ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​ឬ​ប្រាក់កាស​អ្វីមួយ​តែង​ឆ្លើយតប​ដូច​គាប់​បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕
ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ការចរចា​អ្វី​មួយ​ក៏​ច្រើន​ត្រូវ​គេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវ​គេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិន​ត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់​ខ្លួន​នោះ ទើប​ពុំ​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​៕
ឆ្នាំមមី រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​។
ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​។
ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី​ប្រញាប់ប្រញាល់​បំពេញ​ពុំ​នោះ​អ្នក​ដទៃ​គេ​នឹង​មាន​ប្រៀប​ហើយ​វ៉ា​មុខ​វិញ​ពុំខាន​។​ក្នុង​ពេល​នេះ​សម្រាប់​ស្ត្រី​សុខភាព​មិន​ប្រសើរ​ទេ​គឺ​ងាយ​កើត​បញ្ហា​យាយី​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕
ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ក្នុង​មួយ​ថ្ងៃៗ​តែង​មាន​រឿង​នេះ​រឿង​នោះ​ចូល​មក​រៀងរហូត​ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​អត់ធន់​តស៊ូ​ប៉ុណ្ណោះ​ទើប​ប្រសើរ​។​ថ្ងៃនេះ​ដែរ​បើ​ទោះបី​លោកអ្នក​ជួប​បញ្ហា​តែបើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល​ជោគជ័យ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕
ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេល​នេះ​លោក​អ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះនាំ​កើត​ឧបទ្រព​ចង្រៃ​ការរ​ស់​នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំនោះ​ទេ​នឹង​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ជាក់​ជា​ពុំខាន​៕
ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ នេះ​ស្ត្រី​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​បុរស​មិន​ថ្វី​ទេ​ពីព្រោះ​ថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់​ដូច្នេះ​ហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​តែ​យ៉ាងណា​ការ​បាក់បែក​ក៏​ងាយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕
Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment