ហោរាសាស្ត្រប្រចាំថ្ងៃ​ពុធ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​ឬ​មាន​គម្រោង​កិច្ចការ​សំខាន់​អ្វីមួយ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​និង​មាន​ភាព​សុខ​ដុម​ប្រពៃ​៕

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដំណើរ​ជីវិត​ឃើញ​ថា​ល្អប្រសើរ​ក្តី​ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះឥទ្ធិពល​មិន​ល្អ​ណា​មួយ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំខាល រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ធំដុំ​ទេ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ផង​។​ក្នុង​ថ្ងៃនេះ​ដែរ​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិស​”​ពាយ័ព្យ​”​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​យាយី ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ផង​៕

ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនសូវ​វ​ល្អប្រសើរ​ទេ ពីព្រោះ​ថា​តែង​ជួប​បញ្ហា​សៅហ្មង​និង​រឿង​រាវ​មិនល្អ​យាយី​នាំឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ឡើយ​។​ចំពោះ​បើ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​មួយ​ចំនួន​បាន​មក​វិញ​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ដូចគ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង រាសី​ស្រុតចុះ​។​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តោង​តែ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ទើប​ពុំ​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​បោះទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូចជា​ទី​គាប់ចិត្ត​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចោទ​ច្រើន​ម្ល៉ោះហើយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ដំណើរ​ប្រឆាំង​គ្នា​ច្រើន​ហើយ​ពិសេស​ងាយ​ផ្ទុះ​រឿង​រាវ​តូចធំ​ដែល​រក​នឹកស្មាន​មិន​ដល់​ផង​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ល្អប្រសើរ​ពិតមែនក្តី​ប៉ុន្តែ​ទោះធ្វើ​អ្វី​លោក​អ្នកតោង​តែប្រយ័​ត្ន​ប្រយែង​ផងដែរ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំមមី រាសី​ស្រុតចុះ​។​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ត្រូវ​មាន​ចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ក្រៅពីនេះ​លោក​អ្នកខ្លះ​អាច​ទទួល​រង​ការនឿយហត់​ហួស​ពី​ការ​គិត​ទុក​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មាន​ការប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​ពីព្រោះ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​ហេតុនេះ​ធ្វើ​ឱ្យ​ជួប​បញ្ហា​មិនល្អ​ចូល​យាយី​ច្រើន​ចំពោះមុខ​។​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឈឺ​ខ្លួនប្រាណ​ឬ​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​រក​នឹកស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវ​យក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នក​ដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំ​ចិត្តច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​មិន​ល្អ​ប្រសើរ​ម្ល៉ោះហើយ​លោក​អ្នក​ទទួល​រង​ការ​ហត់នឿយ​និង​មាន​បញ្ហា​មិន​ល្អ​យាយី​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ចំពោះ​ការចង់​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើ​ករបរ​ថ្មី​អ្វីមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​មិន​ថា​លោក​អ្នក​ប្រកប​កិច្ចការ​តូចធំ​ក៏​តែង​អាច​ទម្លុះទម្លាយ​និង​សម្រេច​ជោគជ័យ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រព​ចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏​មាន​ក្រុម​មនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

ឆ្នាំច រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ក្រឡាប់​ចាក់បាន​ផ្លាស់ប្តូរ​មក​ធ្លាក់​ស្រុតចុះ​វិញ ប៉ុន្តែ​យ៉ាងណា​ការ​ប្រកបការងារ​ឃើញ​ថា​បើ មានការ​ប្រយ័ត្ន​ប្រ​ ​យែង​នោះ​បញ្ហា​អាក្រក់ៗ​ក៏​មិន​អាច​ចូល​មក​យាយី​កើត​ដែរ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​ធ្វើ​អ្វី​សន្សឹមៗ​បាន​ហើយ​មិន​អាច​តក់ក្រហល់​ឬ​យក​កម្លាំងបាយ​មក​ប្រើ​បានឡើយ​នាំ​បញ្ហា​ខ្លះ​តូចតាច​សោះ​បែរ​រីក​ជាធំ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ប្រព្រឹត្តិ​ល្បែង​កាមគុណ​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខសោក​ដាក់​ខ្លួន​ហើយ​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​បើ​មាន​ការតស៊ូ​ខ្លាំង​នោះ​ឃើញ​ថា​ផល​ឆ្លើយ​តប​មក​វិញ​ក៏​ឡើង​ខ្ពស់​ទៅ​តាម​នោះ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះ​តែ​ក្រុម​មនុស្ស​ចាក់​ដោត​ឆ្កឹះ​ស្គៀល​។​ចំណែក​ការ​ប្រកបការងារ​អ្វី​លោក​អ្នក​មិន​អាច​លោភលន់​បាន​ឡើយ​ព្រោះ​នាំ​ឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ណា​មួយ​មក​វិញ​នាំ​ពិបាក​ក្នុងការ​តតាំង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment