សូមជូនហោរាសាស្រ្តប្រចាំ​ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧



ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​លោក​អ្នក​ត្រូវ​ចងចាំ​ពាក្យចាស់​មួយ​ឃ្លា​ដែរ​ថា​”​បើ​អ្នក​អង្គុយ​រង់ចាំ​តែ​ជោគវាសនា​ក៏​មិន​ប្រសើរ​ដែរ ហេតុ​នេះ​ទាល់តែ​ពឹង​លើ​ជំហរ​ខ្លួនឯង​នោះ​ទើប​ជោគ​សំណាង​ធ្លាក់​មកដល់​ដៃ​ទៅ​រួច​”​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​មានការ​ដាច់​មួយៗ​គ្រាន់​បំពេញ​បំពង់​តែ​ផល​ចំណូល​ធំដុំ​នោះ​មិន​ងាយ​រក​និង​ជួប​ផល​លំបាក​បំផុត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​បង្កជម្លោះ​បង្កើត​រឿង​ប្រចែប្រច័ណ្ឌ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ឈាន​ដល់​ការបែកបាក់​៕
ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​នៅ​ខែ​នេះ​បើ​ទោះបី​ស្ថិត​នៅ​ដំណើរ​ជីវិត​រដិបរដុប​ដោយសារ​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅ​ថ្ងៃ​ល្អ​បើ​លោក​អ្នក​ខិតខំ​ពុះពារ​កិច្ចការ​នោះ​ឃើញ​ថា​តែង​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មាន​ចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​៕
ឆ្នាំខាល រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​ក្នុង​ហៅ​ប៉ៅ​គឺ​ប្រាក់កាស​ជួប​បញ្ហា​លំបាក​និង​បើ​មាន​ការគិត​បញ្ហា​អ្វី​ក៏​តែង​ជួប​នូវ​ការរាំងស្ទះ​ផ្លូវ​ចិត្តច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុ្ងង​ការរក​ចំណូល​ហើយកា​រ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែម​ទៀត​ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់​ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ត​កើត​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕
ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តោង​តែ​ឱ្យ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​និង​ហុច​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពី​នេះ​បើ​លោក​អ្នកធ្វើ​ដំណើរ​កម្សាន្ត​គឺមាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕
ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​នៅ​ខែ​នេះ​បើ​ទោះបី​ស្ថិត​នៅ​ដំណើរ​ជីវិត​រដិបរដុប​ដោយសារ​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅ​ថ្ងៃ​ល្អ​បើ​លោក​អ្នក​ខិតខំ​ពុះពារ​កិច្ចការ​នោះ​ឃើញ​ថា​តែង​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មាន​ចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​៕
ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពីពាហ៍​ក៏​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​ដែរ​៕
ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល​ទេ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕
ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល​ទេ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕
ឆ្នាំវក រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​មាន​ណាត់​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​បាន​លឿន​ទើប​ប្រសើរ​ពីព្រោះថា​ផល​អាក្រក់​កើតមាន​តិច​ជាង​ធម្មតា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅ​មុខ​ទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេល​នេះ​កំពុង​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕
ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ខែ​នេះ​ដំណើរ​ជីវិត​ស្ត្រី​ល្អប្រសើរ​ប្រពៃ​ណាស់​ហើយ​ធ្វើ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវ​យក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើត​រឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​អ្វី​បើ​លោក​អ្នក​មិន​ចេះ​ដោះស្រាយ​ទេ​បញ្ហា​រកាំរកូស​ពិតជា​កើតឡើង​ពុំខាន ៕
ឆ្នាំច រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​គឺ​ងាយ​ទទួលរង​ការប៉ះទង្គិច​និង​កើត​បញ្ហា​ល្អក់កករ​ជាមួយ​អ្នក​ដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ឥត​ឈប់ឈរ​ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀសផុត​ពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​ចំណែក​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុម​មនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​នោះ​ក៏​មាន​ច្រើន​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រំ​ដែល​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិន​កើត ៕
ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​មិន​ត្រូវ​យក​រឿង​សំខាន់​ធ្វើ​ច្រើនពេក​ឡើយ​ពីព្រោះ​ថា​ផល​ប៉ះពាល់​នៅពេល​ក្រោយ​នោះ​ឃើញ​ថា​មាន​ច្រើន​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​តែ​យ៉ាងណា​លោកអ្នក​គប្បី​មាន​ការប្រយ័ត្នប្រយែង​ចំពោះ​ការ​ឱ្យ​អតិថិជន​ជំពាក់​ប្រាក់​កាស​បន្តិច​ព្រោះ​ងាយ​ត្រូវ​គេ​បោកប្រាស់​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ច្រើន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕
Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment