ឆ្នាំជូត រាសីស្រុតចុះ។
អ្នកកើតឆ្នាំកណ្តុរក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពីព្រោះថាអាចទទួលការខាតបង់អ្វីមួយផង។ក្រៅពីនេះលោកអ្នកតែងកើតបញ្ហាសៅហ្មងចំពោះមនុស្សនៅក្បែរខ្លួនហើយកិច្ចការងារក៏ជួបបញ្ហាលំបាកច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការដើរថយក្រោយហើយពិសេសងាយកើតបញ្ហាជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផងគប្បីប្រយ័ត្នប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើន៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។
ឆ្នាំខាល រាសីល្អជាមធ្យម។
នៅថ្ងៃនេះលោកអ្នកចង់ដោះស្រាយបញ្ហាអ្វីបើមិនចេះប្រើចិត្តសាស្ត្រឬធ្វើចិត្តត្រជាក់ដោយមើលក្រុមមនុស្សឱ្យបានត្រឹមត្រូវទេពិតជាជួបបញ្ហានៅពេលក្រោយវិញជាក់ជាពុំខាន។ចំណែកការបំពេញការងារងាយជួបបញ្ហាប្រទាំងប្រទើសជាមួយអ្នកដទៃណាស់ចូរប្រយ័ត្នប្រយែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។
នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ
ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់
៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។
នៅពេលនេះលោកអ្នកគប្បីរួសរាន់បំពេញកិច្ចការងារតូចធំឱ្យបានឆាប់ចប់ពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកនោះមានច្រើនចំពោះមុខត្រូវឆ្លងកាត់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានផលអ្វីប៉ះពាល់ធ្ងន់ធ្ងរទេព្រោះថាទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងផ្តល់ផលល្អមកវិញគ្រាន់ជាទីគាប់ចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។ការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើង
។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្តាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព
ក្តៅខ្លះត្រជាក់ខ្លះហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ការរស់នៅរបស់យើងមានពេលល្អនិងមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ការរស់នៅរបស់យើងមានពេលល្អនិងមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
0 comments:
Post a Comment