អស្ចារ្យណាស់! ក្បួនហុងស៊ុយទាំង៥នេះ​ អាចនាំលុយចូលហូហៀរ !!!

ការរស់នៅក្នុងសង្គមរាល់ថ្ងៃនេះ មិនថាអ្នកបំរើការងារ ឬជាអ្នករកស៊ីផ្ទាល់ខ្លួននោះទេ សុទ្ធសឹងតែប្រាថ្នាចង់បាននូវប្រាក់ខែខ្ពស់ លុយកាក់ចូលហូហៀរ ក៏ដូចជាប្រាក់ចំណូលប្រចាំខែបានច្រើនផងដែរ។ យ៉ាងណាមិុញ នៅត្រង់នេះចំណុចនេះហើយ វាគឺអាស្រ័យលើសមត្ថភាពនៃការព្យាយាមរបស់អ្នកផងដែរ មួយវិញទៀត ក្រៅពីសមត្ថភាពក៏មានមនុស្សមួយចំនួន ក៏មានជំនឿខ្លះដែរទៅលើការងារហុងស៊ុយសម្រាប់ការហៅប្រាក់ចូលក្នុងហោប៉ៅដែលជាចំណុចមួយដែលគេជឿជាក់ថា អាចនឹងរកចំណូលបានច្រើនៗ។​ដូច្នោះ សំរាប់អ្នកដែលចង់ហៅលុយចូលឲ្យកាន់តែច្រើន លោកអ្នកអាចសាកល្បងតាមក្បួនខ្នាតដូចខាងក្រោមនេះ :
1.ឧស្សាហ៏រៀបចំរបស់របរទុកដាក់ឲ្យមានរបៀបរៀបរយ៖
ត្រូវឧស្សាហ៏សង្កេតមើលរបស់របរ កុំបណ្តោយឲ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការបាន ហើយគួរប្រមូលយកទៅបោះចោលទៅ ឬរៀបចំទុកដាក់ទៅតាមទីកន្លែងដែលសមគួរ។ សូមកុំទុករបស់រ៉ាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែអោយកើតឧបទ្រពចង្រៃ។

2.កាបូបលុយដែលចាស់ហើយ គួរតែផ្លាស់ប្តូរថ្មីទៅ៖
កុំប្រើកាបូបប្រាក់ដែលមានសភាពចាស់  ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយគ្រប់កន្លែងនោះ ជាដាច់ខាត។ បើយកល្អគួរប្រើកាបូបពណ័ក្រហម ព្រោះបើតាមក្បួនហុងស៊ុយចិន ពណ៏នេះជាពណ៏ល្អលើសគេ និងជាពណ៏ចម្រុងចម្រើនទៀតផង។ ចំពោះប្រាក់កាស គួរដាក់ឲ្យមានរបៀប និងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ វាអាចនាំអោយយើងស៊យបាន។

3.ព្យាយាមនៅក្បែរទឹកឲ្យបានច្រើន ៖
មិនមែនមានន័យថា ឲ្យលោកអ្នកផ្លាស់ប្តូរផ្ទះ ទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការរបស់អ្នកទៅក្បែរបន្ទប់ទឹកនោះទេ គ្រាន់តែឲ្យរកកញ្ចក់ទូដាក់ត្រី មកដាក់ឲ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាព រូបគំនូរទូកមកបិទលើជញ្ជាំងផ្ទះជាការស្រេច។

4.រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រមកព្យួរ ឬក៏ដាក់ទុកនៅលើតុ ៖
បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រ ដាក់លើតុ  ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា។

5.ជួសជុលកន្លែងខូចខាត ត្រង់បរិវេណផ្ទះឲ្យស្អាតជានិច្ច ៖
ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុកចោលនាំអពមង្គល។ ពិសេសត្រង់ពិតានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុលភ្លាម ព្រោះគេជឿថា នឹងធ្វើឲ្យប្រាក់កាសធ្លាយចេញអស់ទៅវិញជាមិនខានឡើយ។

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment