ឆ្នាំជូតរាសីស្រុតចុះ។នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថារាល់ការធ្វើអ្វីមួយតែងមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំឆ្លូវរាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នទើបឆ្លងផុតផលលំបាកទាំងពួងចំពោះមុខទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការស្វែងរកផលកម្រៃទីជិតឆ្ងាយទោះជួបបញ្ហាលំបាកម្តេចម្តាតែយ៉ាងណាបើមានការខិតខំក៏អាចរកផលកម្រៃតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងចិត្តរារែកច្រើនដោយពុំសូវទៀងទាត់ប៉ុន្មាននោះឡើយ៕
ឆ្នាំខាលរាសីល្អជាមធ្យម។ក្នុងពេលនេះបើមានក្រុមមនុស្សភេទផ្ទុយគ្នាចូលមកទំនាក់ទំនងក្តីត្រូវចេះត្រួតពិនិត្យមើលសមាសភាពបន្តិចទើបមិនជួបផលលំបាកនៅពេលក្រោយវិញ។សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវាចាប់តែអាធំ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់បញ្ចេញប្រាក់កាសធ្វើអ្វីមួយក៏តោងតែប្រយ័ត្នការចំណាយធំផងដែរពីព្រោះថាផលមិនល្អនោះងាយកើតជាងសព្វមួយដង។ទោះបីយ៉ាងណាដោយសារថ្ងៃនេះដួងរាសីល្អប្រសើរម្ល៉ោះហើយទោះប្រកបការងារតូចធំឃើញថាមានការចម្រើនលូតលាស់ទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពលូតលាស់គួរសមហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរោងរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេដូចនេះបើចង់ចាប់ផ្តើមប្រកបការងារអ្វីមួយក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ចំណែកក្នុងរង្វង់គ្រួសារមានភាពស្រុះស្រួលនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ បញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំម្សាញ់រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរកុំឆាប់ជឿទុកចិត្តគេពេកហើយបើមានកិច្ចការអ្វីសំខាន់ទាក់ទងបញ្ហាប្រាក់កាសត្រូវចេះត្រួតពិនិត្យសមាសភាពមនុស្សឱ្យបានត្រឹមត្រូវទើបមិនត្រូវចាញ់បោកគេនាំឈឺចាប់។ក្នុងថ្ងៃនេះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំមមីរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយ ផ្តល់ផលល្អក្នុងការចាប់កាន់កិច្ចការអ្វីមួយដែលថ្មីឬសម្រេចចិត្តធ្វើអ្វីមួយផង។សម្រាប់ស្ត្រីបើលោកអ្នកជួបបញ្ហាត្រូវរែកពន់ការលំបាក ពេលនេះបានធូរស្បើយហើយពិសេសអាចមានក្រុមមនុស្សចង្អុរបង្ហាញផ្លូវដែលងាយស្រួលក្នុងការដោះស្រាយទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវមានចិត្តលោភលន់ហួសប្រមាណហើយមានការរំលោភបំពានលើអ្នកដទៃប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវមកអំពលទុក្ខ។ រីឯបញ្ហាស្នេហាមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគាប់ប្រសើរគួរសម៕
ឆ្នាំមមែរាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយ ផ្តល់ផលល្អក្នុងការចាប់កាន់កិច្ចការអ្វីមួយដែលថ្មីឬសម្រេចចិត្តធ្វើអ្វីមួយផង។សម្រាប់ស្ត្រីបើលោកអ្នកជួបបញ្ហាត្រូវរែកពន់ការលំបាក ពេលនេះបានធូរស្បើយហើយពិសេសអាចមានក្រុមមនុស្សចង្អុរបង្ហាញផ្លូវដែលងាយស្រួលក្នុងការដោះស្រាយទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវមានចិត្តលោភលន់ហួសប្រមាណហើយមានការរំលោភបំពានលើអ្នកដទៃប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវមកអំពលទុក្ខ។ រីឯបញ្ហាស្នេហាមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគាប់ប្រសើរគួរសម៕
ឆ្នាំវករាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីៗក៏ដោយតែងមិនសូវសមដូចប្រកបទេគួរមានការអត់ធ្មត់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរដោយសារក្រុមមនុស្សកេងបន្លំបោកប្រាស់ដោយប្រការណាមួយ។ការធ្វើដំណើរពេលយប់ព្រលប់មិនសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំរការាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការដំណើរការកិច្ចការងារឬចរចាធ្វើអ្វីមួយផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំចរាសីល្អជាមធ្យម។យីអ៊ុនរបស់លោកអ្នកថ្ងៃនេះមានភាពប្រសើរផងដែរដូច្នេះអាចបំពេញកិច្ចការងារដោយមានការរីកលូតលាស់ទៅមុខជាសន្សឹមៗឥតមានឧបសគ្គអ្វីចូលមកយាយីអុកឡុកច្រើនឡើយ។ការរស់នៅទោះមានបញ្ហាខ្លះៗចូលមកអុកឡុកយាយីតែក៏មានការភាពសុខដុមល្អ។បើជាអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយទៅកើត៕
ឆ្នាំកុររាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកពុំគាប់ប្រសើរទេគឺអាចមានព្យុះភ្លៀងដោយសារក្រុមមនុស្សផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ការរស់នៅចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេពិសេសឱ្យប្រយ័ត្នទាំងមនុស្សជិតដិតនិងក្រុមមនុស្សពីចម្ងាយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរដែរទេ។ រីឯគូស្នេហ៍ប្រុសស្រីមានការលូតលាស់ប្រពៃហើយបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អសម្រាប់សម្លឹងមើលផងដែរ៕
0 comments:
Post a Comment