អាថ៍កំបាំង ជំនឿ​ដូនតា ខ្មោច​បិសាច​ក្នុងសង្គម​ខ្មែរ វគ្គ ៤ ចប់

# អ្នកតា​ម្ចាស់​ស្រុក
- ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ អ្នកតា​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​ប្រភេទ​ខ្មោច​ដែរ តំណាង​វិញ្ញាណ​ក្ខ​ន្ធ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ ភាគច្រើន​គឺជា​ដូនតា​ដែល​បាន​កសាង​ស្រុកភូមិ​នៅទីណា​មួយ​ដោយ​ការ​ផ្កា​ព្រៃ​។ ក្នុងន័យ​នេះហើយ បានជា​គេ​ឲ្យ​ឈ្មោះថា អ្នកតា​ចាស់​ស្រុក​។
មនុស្ស​រមែងតែ​គោរព​អ្នកតា ​ដោយ​គេ​សាងសង់​កូនខ្ទម​តូច​មួយ​សម្រាប់​ឲ្យ​ស្នាក់អាស្រ័យ ជាពិសេស​ក្បែរ​ទួល ឬ​ក្រោម​ដើមឈើ​ធំៗ​មិន​ឆ្ងាយ​ពី​ផ្ទះសម្បែង ឬ​ក្បែរ​វត្ត​អារាម​។ តួនាទី​របស់​អ្នកតា​ចាស់​ស្រុក គឺ​ការថែរក្សា​ស្រុកភូមិ ឬក៏​ព្រះរាជ​នគរ​ខ្មែរ​កុំ​ឲ្យ​សត្រូវ​មក​ឈ្លានពាន​ទន្ទ្រា​ន​ទឹកដី ឬ​ទីឋាន​របស់ខ្លួន ព្រោះ​អ្នកតា​គឺជា​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃព្រឹក្សា​។​
​តាមរយៈ​យោបល់​របស់​អ្នកស្រុក ការ​បន់ស្រន់​អ្នកតា​រមែងតែ​ផ្តល់​ចំពោះ​ពួកគេ​នូវ​សេចក្តីសុខ​សប្បាយ ហើយ​រាល់​សម្តី ឬ​ទង្វើ​ប៉ះពាល់​ដល់​អ្នកតា ពោលគឺ​ការមិន​គោរព​បម្រាម​ផ្សេងៗ និង​ត្រូវ​រួច​ពី​ទោស​ពៃ​លុះត្រា​តែមាន​ការសុំ​ខមាទោស ដោយមាន​ការដោះដូរ​ជាដ​ង្វា​យ​ផ្សេងៗ ដូចជា​មាន់ស្ងោរ សម្ល ផ្លែឈើ និង​ស្រា​។​
​​ម្យ៉ាងវិញទៀត ដើម្បី​ឲ្យ​មាន​ទឹកភ្លៀង​ស្រោចស្រព​ដីស្រែ​ចំការ គេ​ក៏​ឧបកិច្ច​និយម ឬ​ការថ្វាយ​វង់ភ្លេង​ខ្មែរ​ រួមទាំង​ចំណីអាហារ​ផងដែរ ជា​ថ្នូរ​នៃ​ការប៉ង​ប្រាថ្នា​របស់​ពួកគេ​។
Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment