ហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែស ឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយ បើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុម និងកំពុងស្រស់ស្រាយប្រពៃ។ ចំពោះការប្រកបរបររកស៊ីជួញដូរ ការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើន ឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយ អ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្លាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំខាល រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានទាំងល្អនិងមិនល្អនៅលាយឡំគ្នាដូចនេះធ្វើឱ្យជួបបញ្ហាលំបាកត្រូវរែកពន់ផង។ការប្រកបការងារសព្វបែបយ៉ាងរបស់លោកអ្នក ទោះចាប់កាន់កិច្ចការថ្មីចាស់តែងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសមហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅពេលនេះអ្វីៗឃើញថាមានភាពរលូនល្អហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងផ្តល់ជាផ្លែផ្កាល្អៗមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សះផ្សាជម្លោះវិវាទអ្វីមួយដែលកើតឡើងតាំងពីយូរមកហើយជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះដូចនេះហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាមិនល្អយាយីផង។ការរស់នៅមិនថាការងារបញ្ហាផ្ទាល់ខ្លួនឬបញ្ហាប្រាក់កាសតែងជួបរឿងរាវខ្វាយខ្វល់ច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេបញ្ហាជម្លោះពិតជាកើតឡើងញឹកញាប់ពុំខាន៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ រីឯសេចក្តីស្នេហាប្រុសស្រីមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេម្ល៉ោះហើយទើបកើតមានរឿងរាវរកាំចិត្តចំពោះគ្នាច្រើន ហើយពេលខ្លះត្រូវតម្លើងសរសៃ ក ដាក់គ្នាទៀតផង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការបើកចរចាអ្វីឃើញថាមានដំណើរការទៅមុខល្អនិងបើចាប់ផ្តើមកិច្ចការសំខាន់អ្វីឃើញថាក៏ផ្តល់ផលល្អមកវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បង្កើតអ្វីថ្មីអាចសឹងនិយាយដូចពាក្យចាស់បានថា”ដាក់ចុះដុះតាមដៃ”ផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំមមែ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវរវាសរវៃដៃជើងហើយត្រូវខិតខំបន្តិចទើបសម្រេចជោគជ័យកិច្ចការធំដុំទៅរួច។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាសៅហ្មងគប្បីប្រយ័ត្នប្រយែង។ រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំរកា រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបកិច្ចការងារឃើញថាមានការជឿនលឿននិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ទោះបីយ៉ាងណាសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងភាពសៅហ្មង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះកិច្ចការងារបើលោកអ្នកចេះត្រៀមនិងប្រុងប្រយ័ត្ននោះក៏តែងទទួលផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្តផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបញ្ហាចរាចរបន្តិចទើបប្រសើរ។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
0 comments:
Post a Comment