ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ឡើយ
ពីព្រោះថាផលមិនល្អតែងងាយកើតឡើងផង។ក្នុងអំឡុងពេលនេះដែរលោកអ្នកត្រូវចេះសន្សំប្រាក់កាសខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរហេតុនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាឆ្លងដល់ខែក្រោយនៅមានកិច្ចការច្រើនទៀតត្រូវធ្វើដែលនាំពិបាកឆ្លងកាត់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរហេតុនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាឆ្លងដល់ខែក្រោយនៅមានកិច្ចការច្រើនទៀតត្រូវធ្វើដែលនាំពិបាកឆ្លងកាត់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផត៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយនឹងទោះធ្វើអ្វីតែងហុចផលមកវិញគ្រាន់គាប់ប្រសើរ។សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយគឺម៉ោង១,០០ទៅ២,៥៩នាទីរសៀលហើយបើប្រកបកិច្ចការអ្វីតែងហុចផលមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណង។ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាមានច្រើនជាងសព្វមួយដង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចបានទទួលដំណឹងល្អឬបានទទួលជោគលាភអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានចិត្តត្រជាក់ហើយត្រូវឱ្យមានការស្រុះស្រូលគ្នារវាងស្វាមីភរិយានោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលជាប្រាក់ចំណេញចូលផ្ទះវិញគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំជាគ្រួសារពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារអ្វីមួយពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះប៉ុន្តែការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ការរស់នៅវិញ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដ ទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានល្អនោះឃើញថាតែងឆ្លើយតបជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់ផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយផង។ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ស៊ែរចេញទាំងអស់គ្នា ដើម្បីនាំលាភសំណាង
ហេងចូលហេង !
0 comments:
Post a Comment